ព័ត៌មានពីការចោទប្រកាន់រឿងគេចពន្ធរបស់កីឡាករល្បីៗដែលប្រកបអាជីពនៅប្រទេសអេស្ប៉ាញ មិនមែនជារឿងថ្មីទេ។ កីឡាករកំពូលៗដល់ថ្នាក់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo និងខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ហើយសូម្បីតែលោក Jose Mourinho ក៏ធ្លាប់បានចោទប្រកាន់ពីរឿងនេះដែរ។
តាមពិតទៅកំឡុងពេលនៃការមកដល់របស់ អតីតកីឡាករDavid Beckham នៅឆ្នាំ២០០៣ ជនបរទេសដែលធ្វើការនៅអេស្ប៉ាញអាចទទួលបានអត្ថប្រយោជន៍ក្នុងការបន្ធូរបន្ថយពន្ធ ដែលធ្វើឡើងដើម្បីទាក់ទាញមនុស្សមានទេពកោសល្យ និងធនធានមនុស្សមកធ្វើការនៅអេស្ប៉ាញ នេះបើតាមសារព័ត៌មាន BBC។
ច្បាប់នោះក៏លេចចេញជារូបរាងនៅឆ្នាំ២០០៥ ដោយមានរហស្សនាមថា "ច្បាប់ Beckham” ក៏ព្រោះតែលោកស្ថិតក្នុងចំណោមអ្នកដែលចុះឈ្មោះក្នុងការបង់ពន្ធរយៈពេល ៦ឆ្នាំ ដែលបង់ ២៤% នៃប្រាក់ចំណូល។ ពេលនោះហើយ ក៏កើតចេញជាយុគ Galactico របស់ក្លឹប Real Madrid ដោយកីឡាករល្អៗមានចំណាប់អារម្មណ៍ខ្ពស់មកលេង ដោយមានអត្ថប្រយោជន៍ពន្ធនេះ។
យ៉ាងណាមិញ ស្ថានភាពនៅអេស្ប៉ាញបានប្រែប្រួល ច្បាប់នេះក៏ធ្វើការវិសោធនកម្ម ហើយកីឡាករណាដែលមានប្រាក់ខែលើសពី ៦៧ម៉ឺនដុល្លារ លែងទទួលបានអត្ថប្រយោជន៍នេះទៀតហើយ។ អត្រាពន្ធក៏កើនឡើង គួបផ្សំនឹងបញ្ហានៃក្រុមហ៊ុន ដែលកីឡាករជួលឲ្យបង់ពន្ធ ក៏បណ្ដាលឲ្យមានការចោទប្រកាន់លើការគេចពន្ធ៕

12nomor adalah Agen Bandar Togel Online Terbesar Terpercaya Di Indonesia. Situs ini sudah mempunyai berjuta-juta member, jadi secara pelayanan amat profesional. Yuk, secepatnya gabung dan daftar akun togel.
ReplyDelete